khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
    ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើ៖
    ១-ការស្តាប់របាយការណ៍ស្តីពីលទ្ធផល នៃការគ្រប់គ្រងជនអន្តោប្រវេសន៍ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៣
    ២-ដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អន្តោប្រវេសន៍ថ្មី
    ៣-ការផ្លាស់ប្តូរព័ត៌មាន និងជូនព័ត៌មានអំពីបញ្ហាប្រឈម និងសំណូមពរ ក្រោយពីគណៈកម្មការទី៥ព្រឹទ្ធសភា ចុះបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង កាលពីថ្ងៃ២២ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២
    ៤-ស្វែងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម